ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនជាង ២០០ គ្រឿង ក្នុងនោះ ១២ គ្រឿង​ ត្រូវបានកំណត់គោលដៅលេីទីក្រុងមូស្គូ

មូស្គូ៖ កងកម្លាំងការពារដែនអាកាសរុស្ស៊ី​ បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១៦៧ គ្រឿង ចន្លោះម៉ោង ២រសៀល និង ៨យប់ ម៉ោងនៅទីក្រុងមូស្គូ ដែលក្នុងនោះ ១២ គ្រឿងកំពុងកំណត់គោលដៅលេីទីក្រុងមូស្គូ។

លោក Sergei Sobyanin អភិបាលក្រុងមូស្គូបានឧ្យដឹងថា អ្នកឯកទេសមកពីសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងបាក់បែក​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឧ្យដឹងថា ចាប់ពីម៉ោង ១២រសៀល ដល់ម៉ោង ២រសៀល ម៉ោងនៅទីក្រុងមូស្គូ អង្គភាពការពារដែនអាកាសរបស់ប្រទេសក៏បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣៥ គ្រឿងនៅលើតំបន់ Bryansk ផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top