បរទេស៖យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតីអាមេរិកលោក J.D. Vance បាននិយាយថាការវាយប្រហារយោធាថ្មីដ៏មានសក្តានុពលរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់នឹងមិនអាចអូសប្រទេសនេះចូលទៅក្នុងជម្លោះបរទេសដែលអូសបន្លាយមួយទៀតនោះទេ។
ទីក្រុងវ៉ាស៊ីនតោនបានប្រមូលផ្តុំកម្លាំងយោធានៅមជ្ឈិមបូព៌ាដោយមិនធ្លាប់ឃើញចាប់តាំងពីមុនពេលការលុកលុយរបស់អ៊ីរ៉ាក់ឆ្នាំ២០០៣ហើយកំពុងទាមទារឱ្យទីក្រុងតេហរ៉ង់ធ្វើសម្បទានលើកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងកម្មវិធីមីស៊ីលផ្លោង។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត Washington Post កាលពីថ្ងៃព្រហស្បតិ៍ លោក Vance បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងសង្រ្គាមដែលរ៉ាំរ៉ៃ ដែលនឹងអាចអូសបន្លាយពេលមួយទៀត។
លោកបាននិយាយថា៖គំនិតដែលថាយើងនឹងស្ថិតនៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាអស់រយៈពេលជាច្រើនឆ្នាំដោយគ្មានទីបញ្ចប់នៅក្នុងការមើលឃើញ។វាគ្មានឱកាសដែលនឹងកើតឡើងទេដោយលោកបន្តទៀតថា៖គាត់ជាអ្នកជំនាញទៅលើអន្តរាគមន៍យោធាបរទេស ។
រំលឹកដែរថាកាលពីឆ្នាំមុន អាមេរិកបានធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងប្រទេសអ៊ីរ៉ង់ ដោយការគាំទ្រពីភាគីអ៊ីស្រាអែលបន្ទាប់ពី IDF វាយប្រហារទីតាំងនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។ អាមេរិកបានបង្ហាញការការពារសម្ព័ន្ធមិត្តរបស់ខ្លួនពីការសងសឹក ហើយទីបំផុតបានវាយប្រហារគោលដៅពិបាកទៅដល់ជ្រៅក្នុងទឹកដីអ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី
