ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ វាយប្រហារទីស្នាក់ការ កណ្តាលយន្តហោះគ្មានមនុស្ស បើករបស់ IRGC នៅក្នុងប្រទេសអ៊ីរ៉ង់

យេរូសាឡឹម ៖ យោធាអ៊ីស្រាអែល បានអះអាងថា ខ្លួនបានវាយប្រហារទីស្នាក់ការកណ្តាល យន្តហោះគ្មានមនុស្សបើក របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ខណៈដែលខ្លួនបន្តពង្រីកការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។

យោធាអ៊ីស្រាអែលបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីស្នាក់ការកណ្តាលនេះត្រូវបានប្រើ​ ដើម្បីបាញ់បង្ហោះយន្តហោះគ្មានមនុស្ស បើកឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។

ទីស្នាក់ការកណ្តាលនេះ ត្រូវបានកំណត់គោលដៅជាផ្នែកមួយ នៃរលកនៃការវាយប្រហារលើ ទីតាំងហេដ្ឋារចនាសម្ព័ន្ធ រាប់សិបកន្លែង​ ដែលជាកម្មសិទ្ធិ របស់រដ្ឋាភិបាលអ៊ីរ៉ង់ នៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស ដោយបន្ថែមថា ការវាយប្រហារ តាមអាកាសគឺ “ជាផ្នែកមួយនៃដំណាក់កាល​ ដែលមានគោលបំណងធ្វើឱ្យខូចខាតដល់ប្រព័ន្ធយោធាស្នូល” របស់អ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top