មន្ទីរវប្បធម៌ និងវិចិត្រសិល្ប: និងរៀបចំប្រណាំងរទេះសាឡី គោលឿន ឆ្នាំ២០២៦
កំពង់ស្ពឺ: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ខេត្តកំពង់ស្ពឺថា ដោយទទួលបានការអនុញ្ញាត ជាគោលការណ៍ពីរដ្ឋបាលខេត្ត ស្តីពី ការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌ បានសហការជាមួយរដ្ឋបាលខេត្ត និងសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។

លោកបានបន្តទៀតថា កម្មវិធីប្រណាំងរទេះសាឡីគោលឿន និងធ្វើឡើង នៅចំណុចដីវាលមួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងធ្វើឡើងនៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៦នេះ ៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|ដើមអម្ពិល|រូបថតមជ្ឈមណ្ឌលដើមអម្ពិល





