ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអេហ្ស៊ីប ពិភាក្សាគ្នាអំពីការ វិវត្តទៅនៅក្នុងតំបន់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអេហ្ស៊ីប លោក Badr Abdelatty បាននិយាយកាលពីថ្ងៃអង្គារ អំពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងតំបន់អាស៊ីខាងលិច ដោយសង្កត់ធ្ងន់ទាំងកង្វល់សន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងការទូត។

នៅក្នុងការហៅទូរស័ព្ទ មួយជាមួយគ្នា លោក Araghchi បានគូសបញ្ជាក់ពីការត្រៀមខ្លួន របស់អ៊ីរ៉ង់ក្នុងការ អនុវត្តសិទ្ធិស្របច្បាប់ ក្នុងការការពារខ្លួន និងផ្តល់ការឆ្លើយតបដ៏ឃោឃៅ ចំពោះ ការឈ្លានពាន និងឧក្រិដ្ឋកម្មទាំងឡាយ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

ការលើកឡើងនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។ លោកបាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺស្ថិតនៅក្នុងសិទ្ធិរបស់ប្រទេសក្នុងការការពារខ្លួន និងប្រឆាំងការវាយប្រហារប៉ុណ្ណោះ។

លោក Araghchi ក៏បាននិយាយដែរថា អ៊ីរ៉ង់ព្យាយាមរក្សាទំនាក់ទំនង មិត្តភាព និងជាបងប្អូន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីធានាស្ថិរភាព និងសន្តិសុខដោយគ្មានការជ្រៀត ជ្រែកពីបរទេសឡើយ។

សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ បាននិយាយទៀតថាជាការឆ្លើយតប លោក Abdelatty បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃភាពតានតឹង និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹង ប្រែងការទូតរបស់ប្រទេសអេហ្ស៊ីប ដើម្បីកាត់បន្ថយអរិភាពក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top