ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានប្រកាស ចូលកាន់មុខតំណែង ស្នងការថ្មី នៃស្នងការដ្ឋាននគរបាល​ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានតែងតាំងជា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្មី ជំនួស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋាន កណ្ដាលនគរបាលយុត្តិធម៌។

សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ មុនត្រូវបានតែងតាំងជា ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យថ្មី, លោក មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ៕

To Top