ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ បានទទួលអំណោយពី ក្រុមហ៊ុន ម៉ាកាឡូត ហ្គាមិន (ខេមបូឌា) ខូអិលធីឌី និងក្រុមហ៊ុន មហា ហ្គាមិន ខូអិលធីឌី សម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖រដ្ឋមន្រ្តី ហេង​ សួរ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ក្រុមហ៊ុន ម៉ាកាឡូត ហ្គាមិន (ខេមបូឌា) ខូអិលធីឌី និងក្រុមហ៊ុន មហា ហ្គាមិន ខូអិលធីឌី ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក។

អំណោយរបស់ ក្រុមហ៊ុន ម៉ាកាឡូត ហ្គាមិន (ខេមបូឌា) ខូអិលធីឌី៖ ខោអាវ ចំនួន ៥ ០០០ខោអាវ។ ចំណែកអំណោយរបស់ ក្រុមហ៊ុន មហា ហ្គាមិន ខូអិលធីឌី៖ ខោអាវ ចំនួន ៥ ០០០ខោអាវ ផងដែរ៕

To Top