ព័ត៌មានអន្តរជាតិ

សេចក្តីសម្រេចនយោបាយ នៃមហាសន្និបាតលើកទីបួន នៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤

មហាសន្និបាតលើកទីបួន នៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ (CPPCC) បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋចិនដទៃទៀត បានអញ្ជើញចូលរួមសម័យប្រជុំ និងពិភាក្សាអំពីកិច្ចការជាតិជាមួយសមាជិកសភាប្រឹក្សានយោបាយប្រជាជន។

អង្គប្រជុំបានលើកឡើងថា CPPCC គួរតែប្រកាន់ខ្ជាប់ការរួមបញ្ចូលគ្នានៃការដឹកនាំរបស់បក្ស រណសិរ្សរួបរួម និងប្រជាធិបតេយ្យពិគ្រោះយោបល់ ដើម្បីបង្រួបបង្រួមកម្លាំងចិត្តរបស់ប្រជាជនយ៉ាងទូលំទូលាយ ប្រមូលផ្តុំគំនិតឯកភាពរួម ប្រមូលផ្តុំតម្រិះប្រាជ្ញា និងប្រមូលកម្លាំងសម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។
អង្គប្រជុំបានសង្កត់ធ្ងន់ថា ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ទៅជាការពិតដ៏ល្អបវរ តម្រូវឱ្យមានសាមគ្គីភាពយ៉ាងទូលំទូលាយ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រជាជនចិនទាំងក្នុងស្រុកនិងក្រៅប្រទេស។ វាត្រូវតែប្រកាន់ខ្ជាប់គោលការណ៍របស់ CPPCC ដែលបម្រើប្រជាជន បង្កើតនិងអនុវត្តទស្សនៈដ៏ត្រឹមត្រូវអំពីស្នាដៃនយោបាយ ជំរុញការកសាងឥរិយាបថឱ្យប្រកបដោយប្រក្រតីភាពនិងរយៈពេលយូរអង្វែង និងពង្រឹងបរិយាកាសនយោបាយដ៏ល្អប្រសើរដែលប្រកបដោយភាពស្អាតស្អំ និងមានអំណោយផលដល់ការងារអភិវឌ្ឍ៕

To Top