ព័ត៌មានជាតិ

រដ្ឋមន្រ្តី ក្រសួងសុខាភិបាល សម្រេចបិទពហុព្យាបាលឥន្រ្ទទេវី

លោក ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល សម្រេចបិទពហុព្យាបាលឥន្រ្ទទេវី ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់ដល់លទ្ធផលនៃ ការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ ។

លោករដ្ឋមន្រ្តី ក៏បានអោយលោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន នូវបន្ទុក ផ្លូវច្បាប់ទាំងឡាយ ដែលបានកើតឡើងអំឡុងពេល នៃសកម្មភាពអាជីវកម្មរបស់ខ្លួន ៕

To Top