វិមានក្រមឡាំង ចោទថា អង់គ្លេសគឺជាអ្នកនៅពីក្រោយ ការវាយប្រហារដោយមីស៊ីល Storm Shadow លើទីក្រុងរបស់រុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីក្រុង Bryansk របស់រុស្ស៊ី ដោយប្រើមីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយ ដែលផលិតដោយចក្រភពអង់គ្លេស នឹងមិនអាចទៅរួចទេ បើគ្មានការចូលរួមដោយផ្ទាល់ ពីអ្នកឯកទេសយោធាអង់គ្លេស ។
អភិបាលតំបន់ លោក Aleksandr Bogomaz បាននិយាយដំបូងថា ការវាយប្រហារកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស៦នាក់ និងរបួស៤២នាក់ ដោយបានថ្កោលទោសការទម្លាក់គ្រាប់បែកនោះថាជា អំពើភេរវកម្មដ៏អមនុស្សធម៌បំផុត។
កាលពីថ្ងៃពុធ លោកបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧ នាក់ ខណៈការបញ្ជាក់ថា ការវាយប្រហារនោះពិតជាមានជាប់ពាក់ព័ន្ធនឹងមីស៊ីល Storm Shadowពិតមែន។
លោក Peskov បាននិយាយកាលពីថ្ងៃពុធថា មីស៊ីល មិនអាចត្រូវបានគេបាញ់ចេញដោយគ្មានអ្នកជំនាញអង់គ្លេសទេ។ លោកបានបន្ថែមថា ការវាយប្រហារម្តងទៀតបង្ហាញពីភាពចាំបាច់ នៃការបន្តយុទ្ធនាការយោធាប្រឆាំង នឹងអ៊ុយក្រែន ព្រោះថាជោគជ័យរបស់ខ្លួននឹងធានាថា សកម្មភាពព្រៃផ្សៃទាំងនេះដោយរបបទីក្រុងគៀវ មិនបន្តទៅមុខទៀត ៕
ប្រែសម្រួល៖ស៊ុនលី
