ព័ត៌មានអន្តរជាតិ

អគ្គមេធាវីអាមេរិក លោកស្រី Pam Bondi ផ្លាស់ប្តូរទីកន្លែងរស់នៅទៅ ទីតាំងយោធាគេចចេញ ពីការគម្រាមកំហែងដល់ជីវិត

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានរាយការណ៍ថា អគ្គមេធាវីអាមេរិកលោកស្រី Pam Bondi បានផ្លាស់ប្តូរទីតាំងដោយស្ងាត់ស្ងៀម ទៅកាន់មូលដ្ឋានយោធាក្នុងរដ្ឋ Washington។

ការផ្លាស់ប្តូរទីលំនៅបែបនេះមិនមែនជារឿងចម្លែកនោះទេ ដោយលោកស្រីក៏ត្រូវបានចូលរួមជាមួយមន្ត្រីកំពូលៗជាច្រើនរូបទៀតនៃរដ្ឋបាលប្រធានាធិបតី Donald Trump ដែលបានជ្រើសរើសលំនៅដ្ឋាន ដែលមានសុវត្ថិភាពជាងមុនផងដែរ។

កាសែតបានរាយការណ៍ កាលពីថ្ងៃអង្គារថាលោកស្រី Bondi បានផ្លាស់ទៅលំនៅដ្ឋានយោធាក្នុងរយៈពេលមួយខែមុន ដោយត្រូវបានចោទប្រកាន់ថា បានប្រឈមមុខនឹងការគំរាមកំហែង ជាច្រើនពីក្រុមជួញដូរគ្រឿងញៀន និងការរិះគន់ចំពោះការដោះស្រាយ របស់នាងលើកិច្ចការរបស់បុរស ដែលមានឈ្មោះថា Jeffrey Epstein និងឯកសារបែកធ្លាយជាច្រើនទៀត។

ការគំរាមកំហែងដែលសំដៅទៅលើលោកស្រី Bondi បានកើនឡើងនៅដើមឆ្នាំនេះបន្ទាប់ពីការវាយឆ្មក់ដើម្បីចាប់ពង្រត់ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ។ លោកMaduro ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន នៅសហរដ្ឋអាមេរិក រួមទាំងការជួញដូរគ្រឿងញៀន ដែលលោកបដិសេធ។

កាលពីឆ្នាំមុន មន្ត្រីកំពូលៗជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio រដ្ឋមន្ត្រីសង្គ្រាមលោក War Pete Hegseth និងអតីតរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Kristi Noem ត្រូវបានគេរាយការណ៍ថាបានផ្លាស់ប្តូរទីតាំង ទៅកាន់ទីតាំងយោធារួច ទៅហើយ។ ការចាកចេញដ៏ធំរបស់មន្ត្រីចូលទៅក្នុងលំនៅដ្ឋានយោធា ត្រូវបានរាយការណ៍ជាលើកដំបូង ដោយ The Atlantic នៅចុងខែតុលាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top