រដ្ឋមន្ដ្រីមហាផ្ទៃ ប្រគល់រថយន្តចំនួន ៥គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញការងារប្រចាំថ្ងៃ សំដៅថែសន្តិសុខជូនប្រជាពលរដ្ឋ
ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រគល់រថយន្ត TOYOTA HiAce ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់បម្រើដល់ការបំពេញការងារប្រចាំថ្ងៃ សំដៅថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕





