ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បើកយុទ្ធនាការ បង្ក្រាបការជូញដូរមនុស្ស ដែលមានទំនាក់ទំនង ជាមួយនឹងលោក Epstein

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋអាជ្ញាប្រទេសប៉ូឡូញ បានបើកការស៊ើបអង្កេតលើការសង្ស័យថា ជាការជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធទៅនឹងជនល្មើសផ្លូវភេទ របស់សហរដ្ឋអាមេរិក គឺលោក Jeffrey Epstein បន្ទាប់ពីឯកសារ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិកបង្ហាញថា ជនរងគ្រោះត្រូវបានគេចោទប្រកាន់ថា ត្រូវបានជ្រើសរើសនៅក្នុងប្រទេសនេះ។

ការិយាល័យរដ្ឋអាជ្ញាជាតិបាននិយាយ កាលពីថ្ងៃពុធថា ខ្លួនកំពុងស៊ើបអង្កេតថាតើស្ត្រី រួមទាំងអនីតិជន និងពលរដ្ឋប៉ូឡូញ ត្រូវបានជ្រើសរើសនៅក្នុងប្រទេសប៉ូឡូញ ដោយការបំភាន់ពួកគេអំពីលក្ខណៈពិត នៃការងារនាពេលអនាគតនៅបរទេស មុនពេលត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងប្រគល់ឱ្យអ្នកផ្សេងទៀតសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទមួយនេះ។ ជនសង្ស័យ​ជួញដូរ​បាន​កើតឡើង​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៩​ ។

រដ្ឋអាជ្ញាបាននិយាយថា ទីក្រុង Warsaw នឹងស្នើសុំព័ត៌មាន និងភស្តុតាងពីប្រទេសអឺរ៉ុបចំនួនពីរ ក្រោមដីកាស៊ើបអង្កេតអឺរ៉ុប នេះបើតាមការលើកឡើង ដោយសារព័ត៌មានក្នុងស្រុក ។ ប្រភព​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​ប្រាប់ Reuters ថា​សំណើ​នោះនឹងផ្ញើទៅកាន់​ប្រទេស​បារាំង និង​ស៊ុយអែត។

ការស៊ើបអង្កេតរបស់ប៉ូឡូញ គឺជាផ្នែកមួយនៃការរីករាលដាលជាអន្តរជាតិពីការចេញផ្សាយចុងក្រោយបំផុត នៃឯកសារ Epstein រាប់លាន ដែលបានបង្កឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្ម ការចាប់ខ្លួន និងការលាលែងពីតំណែងនៅទូទាំងផ្នែកនយោបាយ អាជីវកម្ម និងរាជវង្សផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top