ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា កប៉ាល់របសថៃ ដែលត្រូវរងការវាយប្រហារ ច្រកសមុទ្រហ័រមូស គឺដោយសារតែមិនអើពើ នឹងការព្រមាន

បរទេស៖ ប្រទេសថៃ កំពុងស្វែងរកចម្លើយ បន្ទាប់ពីកប៉ាល់ដឹកទំនិញថៃមួយគ្រឿង ត្រូវបានវាយប្រហារ ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹក ដែលងាយរងគ្រោះបំផុត របស់ពិភពលោក ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា អ្នកការទូតអ៊ីរ៉ង់ម្នាក់ នៅស្ថានទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំប្រទេសថៃបានប្រាប់ Khaosod English ថា ទំនងជាមិនមានសេចក្តីថ្លែងការណ៍ណាមួយ ពីឯកអគ្គរដ្ឋទូតសម្រាប់ពេលនេះទេ ដោយលើកឡើងពីការលំបាក ក្នុងការសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ ដោយសារតែសង្គ្រាមដែលកំពុងបន្ត។

អ្នកការទូតរូបនេះក៏បានអះអាងផងដែរថា កប៉ាល់ដឹកទំនិញរបស់ថៃនេះ បានមិនអើពើនឹងការព្រមាន ហើយមិនបានសម្របសម្រួល ជាមួយអាជ្ញាធរអ៊ីរ៉ង់មុនពេលចូលទៅក្នុងតំបន់នោះទេ ។

To Top