កម្ពុជា-ចិន ពង្រឹងកិច្ចប្រតិបត្តិការ បច្ចេកទេស ក្នុងការធ្វើទំនើបកម្ម វិស័យបរិស្ថានកម្ពុជា
ភ្នំពេញ ៖ កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេកទេសក្នុងការធ្វើទំនើប កម្មវិស័យបរិស្ថានកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ប្រព្រឹត្តទៅក្រោមអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD នៃខេត្តហ្គ័ងស៊ី ស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា»។

ពិធីចុះហត្ថលេខា ក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលខាធិការ និងលោក ឈីត ឌី អគ្គនាយករង នៃក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
លោក ឈីត ឌី អគ្គនាយករង បានសង្ឃឹមយ៉ាងមុតមាំថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងចាប់ដៃគ្នាបង្កើត ជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការប្រកបដោយយុទ្ធសាស្រ្ត និងជាក់លាក់ ដើម្បីកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងជាមួយគ្នា»។

លោក ខ្វៃ អាទិត្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភាពជាដៃគូរបស់ក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD បានរួមចំណែកដ៏មានសារៈសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង បរិស្ថានកម្ពុជា ក្នុងការដោះស្រាយបញ្ហាដ៏សំខាន់ គឺការប្រើប្រាស់បច្ចេកវិទ្យារូប ភាពផ្កាយរណប និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរូបភាពផ្កាយរណប ដើម្បីធ្វើទំនើបកម្មវិស័យ បរិស្ថានកម្ពុជា។
ភាគីទាំងពីរ នឹងសិក្សាអំពីតម្រូវការ គោលនយោបាយរបស់ក្រសួង ជាមួយនឹងបទពិសោធន៍បច្ចេកទេស របស់ក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite System (BDS) រូបភាពផ្កាយរណបសាធារណៈរដ្ឋប្រជាមានិតចិន៕
