កប៉ាល់ដឹកប្រេងរបស់អាមេរិក ត្រូវបានវាយប្រហារផ្ទុះឆេះ ដោយទូកគ្មានមនុស្សបើក នៅក្នុងកំពង់ផែអ៊ីរ៉ាក់
បរទេស៖ ទូកគ្មានមនុស្សបើកពីរគ្រឿង ដែលផ្ទុកដោយគ្រឿងផ្ទុះបានបើកបំបុកនាវាដឹកប្រេង Safesea Vishnu នៅក្នុងកំពង់ផែអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ដោយបង្កឱ្យមានការផ្ទុះដ៏ខ្លាំងក្លាមួយដែលបានឆាបឆេះផ្នែកកំពង់ផែនៃនាវានោះ និងបណ្តាលឲ្យស្លាប់មនុស្សម្នាក់, នេះបើយោងតាមការវាយតម្លៃដំបូង ដែលធ្វើឡើងដោយម្ចាស់ និងប្រតិបត្តិករនាវាអាមេរិក។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Safesea Group ដែលមានមូលដ្ឋាននៅរដ្ឋ New Jersey សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីបាននិយាយជាមួយ សមាជិកនាវិកដែលនៅរស់រានមានជីវិត ការវាយប្រហារនេះហាក់ដូច ជាត្រូវបានគិតទុកជាមុន”។
សូមជម្រាបថា យ៉ាងហោចណាស់ មាននាវាដឹកប្រេងចំនួន ១៦ គ្រឿង និងនាវាផ្សេងទៀត ត្រូវបានរងការវាយប្រហារ នៅក្នុងឈូងសមុទ្រ ក្នុងអំឡុងពេលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ នាវាជាច្រើនគ្រឿងទៀតបានបោះយុថ្កា ដោយសារតែការគំរាមកំហែង របស់ទីក្រុងតេហេរ៉ង់ក្នុងការវាយប្រហារនាវានៅក្នុង ឬក្បែរច្រកសមុទ្រ Hormuz ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។
កប៉ាល់ ដឹកប្រេង Safesea Vishnu ដែលមានទង់ជាតិកោះ Marshall ត្រូវបានចតនៅកំពង់ផែ Khor Al Zubair របស់ប្រទេសអ៊ីរ៉ាក់ ហើយបានផ្ទុកប្រេងកាតមិនទាន់ចម្រាញ់ ចំនួន ៥៣.០០០ តោន នៅពេលមានការវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា
