ព័ត៌មានអន្តរជាតិ

យន្តហោះចាក់សាំងលើអាកាសរបស់អាមេរិក ៥គ្រឿង ត្រូវមីស៊ីលអ៊ីរ៉ង់វាយប្រហារ និងខូចខាតនៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា យន្តហោះចាក់សាំងរបស់កងទ័ពអាកាស អាមេរិកចំនួនប្រាំគ្រឿង ត្រូវបានវាយប្រហារ និងខូចខាតនៅលើដី នៅឯមូលដ្ឋាន ទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ថា បើតាមកាសែត Wall Street Journal បានរាយការណ៍ថា យន្តហោះទាំងនោះ ដែលត្រូវបានវាយប្រហារក្នុងអំឡុង ពេលវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ត្រូវបានខូចខាត ប៉ុន្តែមិនទាន់ត្រូវបានបំផ្លាញទាំងស្រុងនោះទេ ហើយកំពុងត្រូវបានជួសជុល ដោយបន្ថែមថា គ្មាននរណាម្នាក់ត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារនោះទេ។

ប៉ុនែ្តយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក គឺបានទទួលស្គាល់ថា យន្តហោះមួយគ្រឿង របស់ខ្លួនបានធ្លាក់ នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងពេលនៃការវាយលុកយោធា រួមគ្នាជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា

To Top