ព័ត៌មានអន្តរជាតិ

រុស្ស៊ីរកចំណូលបានជិត ៧ ពាន់លានដុល្លារ ពីការនាំចេញប្រេងឥន្ធនៈ ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់

បរទេស៖ ប្រទេសរុស្ស៊ីរកចំណូលបានជិត ៧ ពាន់លានដុល្លារ ពីការនាំចេញប្រេងឥន្ធនៈ ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន News18 ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់អាកាសបរិសុទ្ធបានរកឃើញថា ចំណូលប្រចាំថ្ងៃ របស់ប្រទេសរុស្ស៊ីបានកើន ឡើងជាមធ្យម ១៤ ភាគរយបើធៀបនឹងខែកុម្ភៈ។

ស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅអឺរ៉ុបតាមដាន ចំណូលពីការនាំចេញឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ីតាមពេលវេលាជាក់ស្តែង។

ការវិភាគនេះត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយ Urgewald ដែលជាអង្គការមិនស្វែងរកប្រាក់ ចំណេញរបស់អាល្លឺម៉ង់ ដែលធ្វើយុទ្ធនាការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានឥន្ធនៈហ្វូស៊ីល។

អង្គការនេះកំពុងស្វែងរកទណ្ឌកម្ម កាន់តែតឹងរ៉ឹង លើការនាំចេញឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ី ខណៈដែលរដ្ឋបាលលោក Trump កំពុងថ្លឹងថ្លែងពីការបន្ធូរបន្ថយទណ្ឌកម្ម ទាំងនោះ។
ប្រែសម្រួលៈ ណៃ តុលា

To Top