ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជូនយោធាអាមេរិក ៥.០០០នាក់ ចេញពីមូលដ្ឋាននៅជប៉ុន ទៅកាន់ច្រកសមុទ្រហ័រមូស

បរទេស៖ លោក ដូណាល់ ត្រាំ កំពុងបញ្ជូនកងម៉ារីនអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈដែលក្តីបារម្ភកើនឡើងថា តម្លៃប្រេងកើនឡើងអាចបណ្តាល ឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក។

យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ថា លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យនាវាចម្បាំងមួយគ្រឿង ដឹកអង្គភាពបេសកកម្មមួយ ដែលអាចនាំទៅដល់ការ ចុះចតនៅលើដីនៅអ៊ីរ៉ង់។

ពីរសប្តាហ៍ចាប់តាំងពីការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្តើមសង្គ្រាមជាមួយទីក្រុងតេអេរ៉ង់ លោក ត្រាំ ក៏បានសន្យាផងដែរថា ជម្លោះនឹងឈានដល់ទីបញ្ចប់ “ខ្ញុំជឿជាក់”។

នាវាដឹកប្រេងជាច្រើនទៀត ត្រូវបានបាញ់ប្រហារពីកងកម្លាំងអ៊ីរ៉ង់នៅថ្ងៃសុក្រ បន្ទាប់ពីមេដឹកនាំកំពូលថ្មីបានសន្យាថា នឹងបិទច្រកសមុទ្រ នេះរហូតដល់ការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានបញ្ឈប់។

លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានទទូចទៅកាន់អ្នកយកព័ត៌មានថា ពួកគេ “មិនចាំបាច់ព្រួយបារម្ភអំពី” ច្រកសមុទ្រនេះទេ។ លោកបាននិយាយថា វាជា “អ្វីមួយដែលយើងកំពុងដោះស្រាយ”។

មន្ត្រីអាមេរិកបានបញ្ជាក់នៅថ្ងៃសុក្រថា នាវា USS Tripoli បានចេញដំណើររួចហើយពីកោះអូគីណាវ៉ា ប្រទេសជប៉ុន ជាមួយនឹងនាវិកចំនួន ៥.០០០ នាក់ និងក្រុមត្រៀមលក្ខណៈសម្រាប់កងទ័ពជើងទឹក ដែលជាអង្គភាពបេសកកម្មកងម៉ារីនទី 31៕

ប្រែប្រួលៈ ណៃ តុលា

To Top