ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងអាចក្លាយទៅជាគោលដៅសំខាន់ សម្រាប់ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វិទ្យាស្ថានស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅទីក្រុងប៊ែរឡាំង បានព្យាករណ៍ថាជនជាតិអ៊ីរ៉ង់ ភាគច្រើនដែលរត់គេចពីសង្គ្រាម ប្រសិនបើអាមេរិក និងអ៊ីស្រាអែលជ្រើសរើស បន្តការឈ្លានពាននោះពួកគេ ទំនងជានឹងឆ្ពោះទៅប្រទេសអាល្លឺម៉ង់ ជាគោលដៅអទិភាពជាងគេ។

ភាពចលាចលបន្តនៅក្នុងប្រទេស ដែលមានប្រជាជនជាង៩០ លាននាក់បានបង្កឱ្យមានការព្រួយ បារម្ភអំពីលំហូរចំណាកស្រុកដ៏ធំ ទៅកាន់សហភាពអឺរ៉ុប។

កាលពីថ្ងៃសុក្រ កាសែត Munchner Merkur បានដកស្រង់ការសិក្សាថ្មីមួយដោយមូលនិធិ Rockwool (RF) ទីក្រុងប៊ែរឡាំងដោយសន្និដ្ឋានថា ២៩ភាគរយ នៃជនភៀសខ្លួនសង្គ្រាមអ៊ីរ៉ង់ ដែលមានសក្តានុពល នឹងចាត់ទុកប្រទេសអាល្លឺម៉ង់ ជាគោលដៅ កំពូលរបស់ពួកគេ។

លើសពីនេះទៀត ប្រមាណជា១៤ភាគរយទៀត នៃជនចំណាកស្រុកលីបង់ ទំនងជានឹងស្វែង រកការការពារនៅក្នុងប្រទេសសហភាពអឺរ៉ុប។ របាយ​ការណ៍​ទាញ​យក​ការ​រក​ឃើញ​នៃ​ការ​ស្ទង់​មតិ​តំណាង​ក្រុមហ៊ុន Gallup ឆ្នាំ២០២៤។

ការបោះពុម្ភផ្សាយនេះបានដកស្រង់សម្តីនាយក RF Berlin និងរាយការណ៍ជាសហអ្នកនិពន្ធ Christian Dustmann ដោយចង្អុលបង្ហាញថាប្រទេសអាល្លឺម៉ង់ មានជនភៀស ខ្លួនអ៊ីរ៉ង់ និងលីបង់ជាច្រើនរួចមកហើយ ដែលអាចធ្វើឱ្យប្រទេសនេះ កាន់តែទាក់ទាញ សម្រាប់អ្នកចំណូលថ្មីដែលមានសក្តានុពលទាំងនោះបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top