ព័ត៌មានអន្តរជាតិ

ន័រវេសបញ្ជាក់ហើយថា នឹងមិនអនុញ្ញាតិ ឲ្យមានការដាក់ពង្រាយក្បាលគ្រាប់ នុយក្លេអ៊ែរ លើប្រទេសរបស់ខ្លួនឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី Jonas Gahr Store បាននិយាយថា ប្រទេសន័រវេស នឹងមិនធ្វើជាម្ចាស់ផ្ទះអាវុធ នុយក្លេអ៊ែរនៅលើទឹកដី របស់ខ្លួនឡើយ។

មេដឹកនាំរូបនេះបាន និយាយទៀតថា ដោយសារតែប្រទេសនេះផ្អែកលើសន្តិសុខ របស់ខ្លួនលើការរារាំង ជាយុទ្ធសាស្ត្ររបស់អង្គការណាតូ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិកំពូលរបស់ប្រទេសស៊ុយអែត និងដាណឺម៉ាកបាននិយាយថា ប្រទេសរបស់ពួកគេនឹងបើកចំហ ចំពោះការដាក់ពង្រាយក្បាលគ្រាប់ប្រល័យលោកទាំងនេះ។

ក្នុងអំឡុងសន្និសីទ សារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋក្នុងតំបន់ Nordic ផ្សេងទៀត និងកាណាដានៅទីក្រុង Oslo កាលពីថ្ងៃអាទិត្យ មេដឹកនាំទាំងឡាយត្រូវបាន សួរអំពីការបើកការពិភាក្សាស្តីពីការបន្ធូរបន្ថយច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរ។

ជាការឆ្លើយតបលោក Store បាននិយាយថា ៖ យើងមិនផ្លាស់ប្តូរច្បាប់ទេ។ យើងមិនចាំបាច់ទេ។ យើងមានគោលនយោបាយ ច្បាស់លាស់របស់យើង ។ យើងនឹងមិនមានការបោះទីតាំងអាវុធ នុយក្លេអ៊ែរនៅក្នុងប្រទេសន័រវេសទេ ។

លោកបានបន្ថែមថា ទីក្រុង Oslo គឺបើកចំហ ចំពោះកិច្ចពិភាក្សាកិច្ច សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ដែលមានសក្តានុពលជាមួយទីក្រុងប៉ារីស ដោយសំដៅលើការផ្តល់ ជូនរបស់ប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការពង្រាយអាវុធនុយក្លេអ៊ែរ នៅលើទឹកដីនៃប្រទេសផ្សេងទៀត របស់ណាតូ៕

ប្រែសម្រួល៖ស៊ុនលី

To Top