ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា ដ្រូនអ៊ុយក្រែន ជាង១០០គ្រឿង តម្រង់វាយប្រហារ ទីក្រុងមូស្គូ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន សរុបចំនួន ១០៥គ្រឿង ដែលធ្វើដំណើរឆ្ពោះ ទៅកាន់រដ្ឋធានី របស់ប្រទេសរុស្ស៊ី ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែន អាកាសនៅចុងសប្តាហ៍នេះ ។

របាយការណ៍នៃការបំផ្លិចបំផ្លាញនៃយន្តហោះដ្រូន UAV ចូលមកមួយ ឬជាច្រើន បានលេចឡើងនៅលើបណ្តាញ Telegram របស់ Sobyanin ស្ទើរតែរៀងរាល់ ម៉ោងពេញមួយថ្ងៃ។

អភិបាលក្រុងបាននិយាយថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់ ត្រូវបានគេដាក់ពង្រាយ នៅតាមទីតាំងផ្សេងៗ ដែលកំទេចកំទីរបស់យន្តហោះគ្មានមនុស្សបើក ដែលស្ទាក់ចាប់បានធ្លាក់ចុះ។

ការលុកលុយបានបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិ Vnukovo, Domodedovo និង Zhukovsky របស់ទីក្រុងម៉ូស្គូត្រូវផ្អាកជើងហោះហើរ ជាបណ្តោះអាសន្ន នេះបើយោងតាមភ្នាក់ងារ ដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ី Rosaviatsia ។

ក្រសួងការពារជាតិ បាននិយាយនៅកណ្តាលថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ យន្តហោះចម្បាំងដ្រូណ UAVs ចំនួន២៩៥គ្រឿង ត្រូវបានបំផ្លាញ នៅក្នុងដែនអាកាសរុស្ស៊ី ពោលគឺគិតចាប់តាំងពីម៉ោង៩ យប់ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍មកម្ល៉េះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top