ទីបំផុត ! ស៊ីវ ជ័យសិដ្ឋ ដែលបុកមនុស្សស្លាប់ ៦នាក់ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ ចំនួន ២បទល្មើស
បាត់ដំបង ៖ តំណាងអយ្យការអមសាលារដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបុកមនុស្សស្លាប់៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួន ២បទល្មើស ដោយបានបំបែកជា ២សំណុំរឿងផ្សេងគ្នាផងដែរ។

ក្នុងករណីនេះ អយ្យការបានបំបែកជា ២សំណុំរឿង ដោយសំណុំរឿងទី១ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) និងសំណុំរឿងទី២ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន៕


