ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បដិសេធការអះអាងពីបទឈប់បាញ់របស់លោក ដូណាល់​ ត្រាំ​ ដោយថាជាការមិនពិត និងគ្មានមូលដ្ឋាន

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់​ បានច្រានចោលការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ​ អំពីអ៊ីរ៉ង់ដែលស្វែងរកបទឈប់បាញ់ថា “មិនពិត និងគ្មានមូលដ្ឋាន”។

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានបដិសេធការកត់សម្គាល់របស់លោក ត្រាំ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដែលថាប្រធានាធិបតីអ៊ីរ៉ង់ “ទើបតែស្នើសុំសហរដ្ឋអាមេរិកឱ្យមានបទឈប់បាញ់”។   លោក​ ដូណាល់​ ត្រាំ​ បានបន្ថែមថា “យើងនឹងពិចារណានៅពេលដែលច្រកសមុទ្រហ័រមូស​ បើកចំហ សេរី និងច្បាស់លាស់​ រហូតមកដល់ពេលនោះ យើងកំពុងបំផ្ទុះអ៊ីរ៉ង់ឱ្យភ្លេចភ្លាំង ឬដូចដែលពួកគេនិយាយ ត្រលប់ទៅយុគសម័យថ្មវិញ!”។

លោក Seyyed Mehdi Tabatabaei អនុប្រធានផ្នែកទំនាក់ទំនងនៅការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ក៏បានច្រានចោលការអះអាងរបស់លោក ដូណាល់​ ត្រាំ​ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X​ ដោយថាជាការមិនពិត និងគ្មានមូលដ្ឋាន។

លោក Tabatabaei បានលេីកឡេីងថា “ជំហររបស់អ៊ីរ៉ង់​ ទាក់ទងនឹងការការពារជាតិនិយមនៃបូរណភាពរបស់ប្រទេសប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងអាក្រក់ និងលក្ខខណ្ឌជាមុន​ សម្រាប់ការបញ្ចប់សង្គ្រាមដែលបានដាក់ចេញមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយគ្មានការយកចិត្តទុកដាក់ណាមួយត្រូវបានយកចិត្តទុកដាក់​ ចំពោះការភាន់ច្រឡំ និងការកុហករបស់ឧក្រិដ្ឋជននោះទេ” ដោយបន្ថែមថា “ប្រជាជាតិអ៊ីរ៉ង់ ដែលមានការប្តេជ្ញាចិត្ត រឹងមាំ និងរួបរួមគ្នា កំពុងការពារបូរណភាពនៃមាតុភូមិរបស់ខ្លួន”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top