រដ្ឋមន្រ្តីការពារជាតិ បន្តចុះសួរសុខទុក្ខយោធិន ការពារព្រំដែន តាមបណ្តាកោះ-ឆ្នេរ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះសួរសុខទុក្ខ និងជូនពរដល់យោធិន កំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ៕





