ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ រយៈពេល២ថ្ងៃ
ភ្នំពេញ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ, ថ្នាក់ដឹកនាំ, ទីប្រឹក្សា ព្រមទាំងមន្ដ្រីរាជការ គ្រប់លំដាប់ថ្នាក់ និងមន្ដ្រីកិច្ចសន្យាទាំងអស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ចូលរួមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅ តាមរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបជូនផងដែរថា ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យ ដោយផ្អែកទៅលើអភិក្រម “រៀបចំផ្ទះ ឱ្យបានរៀបរយ” ក្រសួងមុខងារសាធារណៈ ធ្វើជំរឿនមន្ត្រីទូទាំងប្រទេស ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យច្បាស់លាស់មានក្នុងប្រព័ន្ធ ជាមួយនឹងមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែង។ ជាក់ស្ដែង ក្រសួងមុខងារសាធារណៈ ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦៕









