ព័ត៌មានជាតិ

លោក វ៉ាង យី និងរដ្ឋមន្ដ្រីការពារជាតិចិន អញ្ជើញចាកចេញពីកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២

រូបភាព ៖ AKP

ភ្នំពេញ ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន បានអញ្ជើញចាកចេញពីកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន នៅរាជធានីភ្នំពេញ។

សូមរំលឹកថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងលោកតុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិចិន អញ្ជើញមកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន ៕

To Top