ព័ត៌មានជាតិ

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។

ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24 ចំនួន៣កន្លែងនៅក្នុងខេត្តព្រះសីហនុនេះ ធ្វើឡើងកាលពីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងផ្សារទំនើប Emart24 ផ្សារលើក្រុងព្រះសីហនុ។

អ្នកឧកញ៉ាទៀ វិចិត្រ ដែលជាប្រតិបត្តិករ សាខាផ្សារទំនើប Emart24​ ក្នុងខេត្តព្រះសីហនុ​ បានថ្លែងថា នេះជាការបើកសម្ពោធផ្សារទំនើប Emart24 រួមគ្នាទាំង៣ទីតាំងរួមមាន៖ ទីតាំងទី១នៅផ្សារលើក្រុងព្រះសីហនុ, ទីតាំងទី២ នៅកំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ និងទីតាំងទី៣ នៅទំនប់រលកក្នុងក្រុងព្រះសីហនុ។

អ្នកឧកញ៉ាទៀ វិចិត្រ បានបញ្ជាក់អំពីផលិតផលទំនិញ ដែលនឹងដាក់លក់ជូនអតិថិជន គឺជាផលិតផលនាំមកពី ប្រទេសកូរ៉េខាងត្បូង រួមនិងផលិតផល របស់ប្រទេសកម្ពុជាយើង ក្នុងនោះអ្នកឧកញ៉ាទៀ វិចិត្រ បញ្ជាក់ច្បាស់ថា គ្មានទេផលិតផលរបស់ប្រទេសថៃ នៅក្នុងផ្សារទំនើប Emart24 នេះ៕

To Top