មេដឹកនាំគណបក្ស អាល្លឺម៉ង់អំពាវនាវឲ្យចាំបាច់ ត្រូវតែរៀបចំកាតព្វកិច្ចយោធា ឡើងវិញដើម្បីបង្កើនកម្លាំងការពារជាតិ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Markus Soder មេដឹកនាំនៃសហភាពសង្គមគ្រីស្ទាន (CSU) នៃទីក្រុងBavaria បាននិយាយថា ប្រទេសអាល្លឺម៉ង់គួរតែ ដាក់បញ្ចូលឡើងវិញនូវកាតព្វកិច្ចយោធា ដើម្បីបង្កើនទំហំនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
ទីក្រុងប៊ែរឡាំងបានបង្កឱ្យមាន ការតវ៉ាទូទាំងប្រទេស បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់គំរូសេវាកម្មស្ម័គ្រចិត្ត ដែលចាប់ផ្តើមពីថ្ងៃទី១ខែមករា។ អ្នករិះគន់បានព្រមានថា វាអាចត្រួសត្រាយផ្លូវសម្រាប់ ការស្តារឡើងវិញនូវការចុះឈ្មោះដែលត្រូវបានផ្អាកនៅ ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់អធិការបតី Angela Merkel ។
លោក Soder បានប្រាប់ Bild នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា ៖ សម្រាប់ពួកយើងវាច្បាស់ណាស់ ប្រសិនបើកងកម្លាំងយោធាអាល្លឺម៉ង់ ក្លាយជាកងទ័ពដ៏ធំបំផុតរបស់អឺរ៉ុបនោះ សេវាកម្មយោធាគឺមិនអាចជៀសវាងបានទេ។
មេដឹកនាំនៃ SCU ដែលជាផ្នែកមួយនៃការដឹកនាំរបស់អធិការបតី Freidrich Merz បាននិយាយថា៖ជាមួយនឹងអ្នកស្ម័គ្រចិត្តតែម្នាក់ឯង យើងនឹងមិនអាចសម្រេចបាននូវសន្តិសុខ ជាចាំបាច់ដែលប្រទេសរបស់យើងត្រូវការនោះទេ។
ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក ប្រទេសអាល្លឺម៉ង់បានបង្កើនការជ្រើសរើសកម្លាំងយោធា ដែលមានបំណងបង្កើនចំនួនទាហានប្រហែលពី១៨៦០០០ នាក់ទៅដល់២៦០០០០០ នាក់ បូករួមទាំងអ្នកបម្រុង២០០០០០នាក់ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដោយលើកឡើងពីការចោទប្រកាន់ថា ការគំរាមកំហែងរបស់រុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
