ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ អះអាងថា អ៊ីរ៉ង់​ ចង់ឱ្យអាមេរិក​ បេីកច្រកសមុទ្រហ័រមូស​ ឡេីងវិញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានអះអាងនៅលើបណ្តាញសង្គមថា អ៊ីរ៉ង់​ ចង់ឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូស​ ឡេីងវិញ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ ក៏បានអះអាងផងដែរថា អ៊ីរ៉ង់​ បានឧ្យដឹងថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពដួលរលំ​ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា លោក ត្រាំ ទទួលបានសារពីអ៊ីរ៉ង់ដោយរបៀបណា ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បានឧ្យដឹងថា មិនចាំបាច់បោសសម្អាតមីនទាំងអស់​ ដែលត្រូវបានចោទប្រកាន់ថា​ ដាក់នៅក្នុងច្រកសមុទ្រហ័រមូស​ សម្រាប់កប៉ាល់ឆ្លងកាត់នោះទេ។

លោក Wright ត្រូវបានគេរាយការណ៍ថា បានប្រាប់ Bloomberg ថា «អ្នកគ្រាន់តែត្រូវការផ្លូវសម្រាប់កប៉ាល់​ ត្រូវបានផ្លាស់ទីចេញ ខ្ញុំគិតថាវាអាចកើតឡើងយ៉ាងឆាប់រហ័ស»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់សម្តីមន្ត្រី សេតវិមានជាច្រើននាក់ បានឲ្យដឹងថា លោក ត្រាំ មិនពេញចិត្តនឹងសំណើសន្តិភាព ចុងក្រោយបំផុតរបស់អ៊ីរ៉ង់ ដែលស្វែងរកការបើកច្រកសមុទ្រហ័រមូស​ ឡើងវិញ និងបញ្ចប់ការបិទផ្លូវនាវាចរណ៍របស់សហរដ្ឋអាមេរិកលើកំពង់ផែរបស់អ៊ីរ៉ង់ ខណៈដែលទុកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន​ សម្រាប់ការចរចានៅពេលក្រោយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top