ព័ត៌មានអន្តរជាតិ

​ វិមានក្រឹមឡាំង​ អះអាងថា​ អ៊ុយក្រែន​ វាយប្រហារ ទីតាំងប្រេងបម្រុង​រុស្ស៊ី ដែលនឹងធ្វេីឧ្យប្រេង សកលកាន់តែខ្វះខាត​

មូស្គូ៖​ វិមានក្រឹមឡាំង បានឧ្យដឹងថា អ៊ុយក្រែន​ បានកំណត់គោលដៅកន្លែងផ្ទុកប្រេង​ ដែលមានប្រេងបម្រុង​ ដែលត្រូវបានកំណត់ សម្រាប់នាំចេញនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកថ្មីៗនេះ ដោយព្រមានថា ការវាយប្រហារនេះ នឹងធ្វើឱ្យទីផ្សារប្រេងសកលកាន់តែខ្វះខាត។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ការវាយប្រហារនេះបានវាយប្រហារប្រេងបម្រុងនៅក្នុងទីក្រុងកំពង់ផែ Tuapse ដែលមានបំណងបំពេញកិច្ចសន្យានាំចេញ។

លោកបានបន្ថែមថា សកម្មភាពបែបនេះកំពុងធ្វើឱ្យទីផ្សារ ប្រេងសកលកាន់តែខ្វះខាត ដែលកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមសំខាន់ៗរួចទៅហើយ ដោយសារតែស្ថានភាព នៅច្រកសមុទ្រហ័រមូស និងកំពុងធ្វើឱ្យទីផ្សារ ថាមពលសកលកាន់តែអស្ថិរភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top