ផ្ទុះមីនតោន បណ្តាលឱ្យស្លាប់កសិករម្នាក់ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង
បាត់ដំបង ៖ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះមីនតោន បណ្តាលឱ្យស្លាប់កសិករម្នាក់ស្លាប់ នៅលើដីស្រែចម្ការខ្លួនឯង ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមទសវត្ស៨០-៩០ បណ្តាលឱ្យស្លាប់បុរសបើកបរត្រាក់ទ័រ និងខូចខាតត្រាក់ទ័រទាំងស្រុង។
ប្រភពដដែល បន្ដថា សង្គ្រាមបានបញ្ចប់ទាំងស្រុងជិត ៣០ឆ្នាំហើយ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតរាយប៉ាយបង្ករបួសស្លាប់មនុស្ស មិនឈប់ឈរឡើយ។ ករណីផ្ទុះនេះកើតឡើងនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕



