DAP News
ព័ត៌មានជាតិ

ស្រ្តីឡាយវិដេអូនិយាយពីទុរេន សារភាពថា ជាសំឡេងខ្លួន បាននាំចូលទុរេន ២ពាន់គីឡូពីប្រទេសថៃ

ភ្នំពេញ ៖ ក្រោយផ្ទុះការជជែកវែកញែកគ្នា ចំពោះស្រ្តីម្នាក់រឿងផ្លែទុរេននោះ ស្រ្តីជាម្ចាស់នៃការឡាយបានចេញមកសារភាពថា ខ្លួនជាម្ចាស់សំឡេងពិតប្រាកដ ដែលបាននាំចូលទុរេន២គីឡូក្រាម ពីចុងខែមេសាដល់ដើមខែឧសភា ។

សេចក្តីប្រកាសព័ត៌មានពីករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន ជុំវិញរឿងទិញ លក់ផ្លែទុរេន នៅរសៀលថ្ងៃទី៤ ឧសភានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូល ខ្លួនមកបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថាបាននាំ ផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។
លទ្ធផលនៃការសាកសួរនិងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈ្មោះលឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បន្តថាសារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ កន្លងមកនេះគឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។
សេចក្តីប្រកាសបញ្ជាក់ថា ពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នា នាពេលកន្លងមកទិញផ្លែទុរេនបានចំនួន៣លើក មានចំនួនប្រមាណ២,០០០គីឡូ ក្រាម ដោយសារមានអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាមហើយទំនិញទាំង៣លើកនេះគាត់ បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់ ។

គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថាគេធ្វើមកតាមរបៀបណានោះទេ លុះ រថយន្តដឹកមកដល់គាត់ ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង ។
អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បញ្ជាក់ជូនថា ខណៈមានការ បំភ្លឺបែបនេះពីឈ្មោះ លឿន សាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាល កំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់ វិធានការស្របតាមនីតិវិធីច្បាប់ ៕

To Top