ពុំមានករណី បៀតបៀនផ្លូវភេទ ក្នុងពន្ធនាគារ នៅព្រះសីហនុទេ
ភ្នំពេញ ៖ ប្រធានពននាគារ ខេត្តព្រះសីហនុ ឧត្តមអគ្គានុរក្ស.២ ម៉ី ខឿន បានថ្លែងអះអាងថា ពុំមានករណីបៀតបៀនផ្លូវភេទ ទៅលើអ្នកជាប់ពន្ធនាគារ ទាំងស្រីទាំងប្រុសទេ ។
ការថ្លែងអះអាងបែបនេះ បន្ទាប់ពីមានអ្នកទោសជាជនចិនតៃវ៉ាន់ បាននិយាយកាលពីពេលថ្មីៗនេះថា មានមន្រ្តីពន្ធនាគារ ខេត្តព្រះសីហនុ បានបំពានផ្លូវភេទលើរូបលោក និងមានគ្នីគ្នាជាង៣០នាក់ បាននាំគ្នាមើលសកម្មភាពអសីលធម៌បែបនេះ ដែលធ្វើឱ្យរូបលោក មានភាពអាម៉ាស់ជាខ្លាំង ៕


