ទូតអឺរ៉ុប បំពេញទស្សនកិច្ច នៅប្រាសាទព្រះវិហារ ពិនិត្យដោយផ្ទាល់ការខូចខាត បង្កឡើងដោយយោធាថៃ
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans បានចូលរួមជាមួយគណៈប្រតិភូការទូតក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រាសាទព្រះវិហារ ដែលរៀបចំឡើង ដោយក្រសួងការបរទេស និងព្រឹទ្ធសភាកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ នូវការខូចខាត ដែលបង្កឡើងដោយជម្លោះព្រំដែន នាពេលថ្មីៗនេះ ។

សហភាពអឺរ៉ុប បានអំពាវនាវជាបន្តបន្ទាប់ ឱ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕


