Covid-19

ក្រសួងសុខាភិបាល យកសំណាកអ្នកដំណើរជិត ៧ ពាន់នាក់ មកធ្វើតេស្ដរក កូវីដ១៩

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានអះអាងថា ចាប់តាំងពីថ្ងៃទី២០ ឧសភា រហូតដល់ ថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២០ អ្នកដំណើរជនជាតិខ្មែរ និងជនបរទេស មកកាន់កម្ពុជា តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានធ្វើតេស្ត យកសំណាកពិនិត្យរកមេរោគកូវីដ១៩ ជិត៧០០០នាក់។​ នេះបើយោងតាមការចុះផ្សាយរបស់ BTV NEWS នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ នៅកម្ពុជាបានរកឃើញ អ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៦នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៧នាក់) ក្នុងនោះ អ្នកជំងឺ១២៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ១នាក់កំពុងសម្រាកព្យាបាល៕ដោយ៖ធី លីថូ

To Top