ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង តែងតាំងឯកអគ្គរដ្ឋទូតថ្មីទៅកាន់ ៨ប្រទេស នៅក្នុងការរុះរើរបស់ខ្លួន

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីទៅកាន់ប្រទេសចំនួន ៨ រួមមានអេហ្ស៊ីប កាណាដា និងបង់ក្លាដែស ក្នុងការរុះរើជាទៀងទាត់របស់ខ្លួន។

លោក Hong Jin-wook អតីតអគ្គនាយកទទួល បន្ទុកកិច្ចការអាហ្រ្វិក និងមជ្ឈឹមបូព៌ានៅក្រសួងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅអេហ្ស៊ីប ខណៈដែលលោក Chang Keung-ryong អតីតប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍សហប្រតិបត្តិការអន្តរជាតិ នៃក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមជាតិបានក្លាយជា ឯកអគ្គរដ្ឋទូតកាណាដា ។

លោក Lee Jang-keun អតីតតំណាងអនុប្រធាន បេសកកម្មការទូតរបស់ កូរ៉េប្រចាំនៅទីក្រុងហ្សឺណែវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅបង់ក្លាដែស រីឯលោកស្រី Park Chong-suk អតីតព្រឹទ្ធបុរសផែនការ និងវាយតម្លៃនៅបណ្ឌិតសភា ជាតិការទូតកូរ៉េ បានចូលកាន់មុខតំណែង សម្រាប់ប្រទេសនេប៉ាល់៕

ដោយ ឈូក បូរ៉ា

To Top