ព័ត៌មានអន្តរជាតិ

Trump ដាក់ទណ្ឌកម្មមន្ត្រី តុលាការអន្តរជាតិ ICC ច្រើននាក់ ព្រោះចង់ស៊ើបអង្កេត បទឧក្រិដ្ឋកម្មសង្គ្រាម របស់អាមេរិក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី១២ខែមិថុនានេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសអនុញ្ញាតិឲ្យមានការដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងមន្ត្រីនៃតុលាការអន្តរជាតិ ICC ដែលមានតួនាទីពាក់ព័ន្ធក្នងករណីមួយដើម្បី ស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាមដោយអាមេរិកនៅក្នុងប្រទេសអាហ្កានីស្ថាន។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានក៏បានប្រកាសដែរថា អាមេរិកក៏នឹងបន្ថែមពីលើទណ្ឌកម្មនេះ ដោយការដាក់បម្រាមក្នុងការផ្តល់ទិដ្ឋាការ ទៅឲ្យក្រុមមន្ត្រីទាំងនោះ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេទៀតផង។

សេចក្តីថ្លែងការណ៍នោះ ក៏បានធ្វើការរិះគន់ចំៗទៅលើតុលាការអន្តរជាតិ ដែលហៅកាត់ ICC ថាជាការិយាធិបតេយ្យអន្តរជាតិ ដែលមិនអាចទុកចិត្តបាននិងគ្មានប្រសិទ្ធភាពទៅលើការអនុវត្តការ ស៊ើបអង្កេតដោយបានប្រើប្រាស់ ហេតុផលនយោបាយដែលមានភាពប្រឆាំង ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top