បរទេស៖ទ័ពជើងទឹកបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ធ្វើឡើងដោយនាវាមុជទឹកចុងក្រោយនៅក្នុងកងនាវាទ័ពជើងទឹក ដើម្បីទទួលបានការធ្វើទំនើបកម្មមីស៊ីល។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីទ័ពជើងទឹកបារាំង បាននិយាយប្រាប់ថា មីស៊ីលនោះបានហោះឆ្លងមហាសមុទ្រអាត្លង់ទិក ដោយវាយប្រហារតំបន់មួយនៅដែនសមុទ្រ ដែលស្ថិតនៅចម្ងាយជិត៤០០ម៉ាយខាងកើតប្រទេសព័រតូរីកូ។
សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា “ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើងដោយគ្មានក្បាលគ្រាប់នុយក្លេអ៊ែ និងក្នុងការអនុវត្តដ៏តឹងរឹងដោយគ្មានការប្តេជ្ញាអន្តរជាតិរបស់ប្រទេសបារាំង ហើយការបាញ់តេស្តនេះ ធ្វើឲ្យមានសុពលភាពចំពោះសមត្ថភាពប្រតិបត្តិការរបស់ប្រព័ន្ធអាវុធសកលនៃនាវាមុជទឹក SSBN Le Téméraire និងជាថ្មីម្តងទៀតបង្ហាញឲ្យឃើញ នូវឧត្តមភាពបច្ចេកវិទ្យាទំនើប ដែលឧស្សាហកម្មបារាំង កំពុងតែអនុវត្តនៅក្នុងវិស័យនេះ”៕ ប្រែសម្រួល៖ប៉ាង កុង