ព័ត៌មានអន្តរជាតិ

យូអិន ជំរុញអាមេរិក ធ្វើកំណែទម្រង់ជាបន្ទាន់ ដើម្បីបញ្ចប់វិបត្ដិនៃ ការរើសអើងពូជសាសន៍ របស់ខ្លួន

យូអិន៖ គណៈកម្មាធិការរបស់ អង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់ការ រើសអើងពូជសាសន៍ បានទទូចដល់សហរដ្ឋអាមេរិក ឱ្យធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាបន្ទាន់ ដើម្បីបញ្ចប់វិបត្ដិនៃការរើសអើងជាតិសាសន៍ និងគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ គណៈកម្មាធិការបានអំពាវនាវដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ឱ្យគោរពយ៉ាងពេញលេញ នូវអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ ដែលសហរដ្ឋអាមេរិក បានផ្តល់សច្ចាប័នកាលពីឆ្នាំ១៩៩៤ និងដើម្បីធានាឱ្យមាន ការយល់ដឹងទូលំទូលាយ អំពីអនុសញ្ញាក្នុងចំណោមការអនុវត្តច្បាប់របស់ខ្លួន។

គណៈកម្មាធិការនេះមាន អ្នកជំនាញឯករាជ្យចំនួន ១៨នាក់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោក George Floyd និងការកើតឡើងវិញ នៃការសម្លាប់ជនជាតិអាហ្រ្វិកដែលគ្មានអាវុធដោយប៉ូលីស និងបុគ្គល ជាច្រើនឆ្នាំកន្លងមកនេះ ៕

ដោយ ឈូក បូរ៉ា

To Top