រឿង ” Once Upon A Time in the Middle East “៖ ខ្សែភាពយន្តប្រឆាំងសង្គ្រាមរបស់ចិន ដែលរំលឹកដល់ប្រជាជនអំពីគុណតម្លៃនៃសន្តិភាព
ថ្មីៗនេះ ខ្សែភាពយន្ត ” Once Upon A Time in the Middle East ” កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនីមួយៗដែលរំលឹកអំពីតម្លៃនៃរបៀបជីវភាពរស់នៅដ៏សុខសាន្ត និងស្ងប់សុខ សម្រាប់គ្រួសារនីមួយៗ។ ខ្សែភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវប្រតិបត្តិការជួយសង្គ្រោះជីវិតរបស់មេចុងភៅជនជាតិចិនម្នាក់ក្នុងស្ថានភាពវឹកវរ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។

អ្នកទស្សនាជាច្រើនបាននិយាយថា នេះគឺជាខ្សែភាពយន្តចិនមួយដែលចាក់ចំបេះដូងខ្លាំងបំផុត ដែលពួកគេធ្លាប់បានមើលក្នុងរយៈពេលជាច្រើនឆ្នាំ! បញ្ញាវន្តខ្លះបានយល់ឃើញថា ក្នុងនាមជាខ្សែភាពយន្តប្រឆាំងនឹងសង្គ្រាមដំបូងគេរបស់ប្រទេសចិន រឿង” Once Upon A Time in the Middle East ” បានចាក់បញ្ចូលនូវជោគវាសនារួម ការរួមរស់ដោយសន្តិភាព និងការប្រឆាំងអនុត្តរភាពរបស់ប្រជាជនចិន ដែលធ្វើឱ្យវាក្លាយជាខ្សែភាពយន្តដ៏ឆ្នើមមួយ!
ភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវរបស់មេចុងភៅជនជាតិចិនម្នាក់មកពីតំបន់ភាគឦសានប្រទេសចិន ដែលមកដល់តំបន់មជ្ឈិមបូព៌ាដើម្បីរកស៊ីចិញ្ចឹមជីវិត ដោយផ្តល់នូវការពណ៌នាយ៉ាងជ្រាលជ្រៅ និងរំជួលចិត្តអំពីភាពសាហាវឃោរឃៅនៃសង្គ្រាម។ គំនិតផ្តួចផ្តើមនៃ “សហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ” បង្ហាញយ៉ាងជ្រាលជ្រៅនៅក្នុងសាច់រឿងនៃខ្សែភាពយន្តនេះ។
ឃ្លាដែលថា “នៅភោជនីយដ្ឋានយើងមានតែសន្តិភាព និងអាហារឆ្ងាញ់ៗ” នៅក្នុងខ្សែភាពយន្តនេះបានក្លាយជាចំណុចលេចធ្លោ នៃខ្សែភាពយន្តទាំងមូល។ វីរបុរសគឺ ជាចុងភៅជនជាតិចិន និងជាមនុស្សសាមញ្ញម្នាក់ៗ។ ខ្សែភាពយន្តនេះត្រូវបានរៀបចំឡើងក្នុងបរិបទនៃមជ្ឈិមបូព៌ាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ ទោះបីជាស្នាដៃសិល្បៈក៏ដោយ ក៏ប៉ុន្តែអ្វីដែលគួរឲ្យគិតពិចារណាអំពីខ្សែភាពយន្តនេះ គឺការព្រមានជាក់ស្តែងរបស់វា៕
