Feature

វិទ្យាស្ថាន RPITSK នៅខេត្តកំពត ផ្តល់អាហារូបករណ៍​ជិត ១ពាន់​កន្លែង​លើ​ជំនាញចំនួន១១ ដល់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រី​ក្រ និង​ងាយ​រង​ហានិ​ភ័យ

កំពត៖ វិទ្យាស្ថានពហុបច្ចេកទេភូ​មិភាគតេ​ជោខេត្តកំ​ពត (RPITSK) នៃក្រសួ​ងការងារ និងប​ណ្ដុះប​ណ្ដាលវិ​ជ្ជាជីវៈ បានផ្ដល់ឱកាស​អាហារូបក​រ​ណ៍​សរុប ៦៦០កន្លែងលើមុខ​ជំ​នាញ​ចំនួន១១ ជាមួយ​និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជារៀងរាល់ខែពីរាជរដ្ឋាភិបាល​សម្រាប់យុវជ​នដែលមក​ពីគ្រួសា​រក្រីក្រ និងងាយ​រងហា​និ​ភ័យ។

បើតាមវិទ្យាស្ថាន RPITSK បានឱ្យដឹងថា វិទ្យាស្ថានបានផ្ដល់ឱកាស​អាហារូបក​រ​ណ៍ជំនាញលើមុខជំនាញ ១១ នោះរួមមាន ការងារកំ​បោរ, ការ​ដំឡើង​ប​ណ្តាញ​អគ្គិសនីក្នុ​ងអាគារ, ការផ្សារលោហៈដោយ​ធ្នូ​អគ្គិសនី(ធូប), សេ​វាកម្ម​បរិក្ខារត្រជាក់​ក្នុង​គេហដ្ឋាន, ការ​ថែទាំ និងជួសជុ​ល​រថយន្ត, ការ​ថែទាំ និងជួស​ជុល​អគ្គិសនី​រថយន្ត, ការ​ថែទាំ និងជួស​ជុលម៉ាស៊ីន​ត្រជាក់​រថយន្ត, សេ​វាកម្មកុំ​ព្យូទ័រ, សេវា​កម្មម្ហូបអាហា​រ និង​ភេសជ្ជៈ, ធុរៈ​កិច្ច​ភេស​ជ្ជៈ, ការកែ​ច្នៃ​បន្លែ និង​ផ្លែ​ឈើ។

ជាមួយគ្នានេះ​វិទ្យា​ស្ថាន​បានបញ្ជាក់​ថា​ គិតចា​ប់ពី​ខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹម​ខែកក្ក​ដា ឆ្នាំ២០២៦ នេះ​មា​នយុវជ​នម​កពីគ្រួសា​រក្រី​ក្រ​ និង​ពល​រដ្ឋទូ​ទៅ​សរុប ១,២២៤នាក់ ដែល​ទទួលបានអាហារូបករណ៍លើ ១១មុ​ខជំនាញ ក្នុងកម្ម​វិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់​របស់ស​ម្ដេចធិបតី ក្នុង​នោះ​មានយុវជនដែលម​កពីគ្រួសារក្រីក្រ និងងាយរង​ហានិភ័យចំនួន ៣៤៤នា​ក់។

បន្ថែមពីលើ​នេះវិទ្យាសា្ថនគ្រោងនឹ​ងបើកវគ្គ​សិក្សា​ថ្មី នឹងចាប់ផ្តើ​មចុះឈ្មោះ​ចូលរៀនចា​ប់​ពីថ្ងៃជូនដំណឹង​​នេះត​ទៅ​ ដើម្បី​ទទួលបាន​អាហារូបករ​ណ៍​សិក្ខាកាមអាចទា​ក់ទង​សាកសួ​រព័ត៌មានបន្ថែម​តាមរយៈ​ទូ​រ​ស​ព្ទលេខ ០១០ ៣៧៤ ៤៣៦/ ០១២ ៩៩០ ៨៩៨ ឬអ​ញ្ជើញ​​មកទីតាំង​របស់វិទ្យាស្ថានព​ហុប​ច្ចេកទេភូមិភា​គតេជោ​ខេត្តកំ​ពត (RPITSK) ១ឧ​សភា សង្កាត់កំ​ពង់កណ្តា​ល ក្រុ​ងកំពត ខេ​ត្តកំពត ៕

To Top