ស្ត្រីជនជាតិថៃ លេបថ្នាំញៀនហេរ៉ូអ៊ីន ៧២គ្រាប់ចូលក្នុងពោះ ត្រូវបានរកឃើញ និងចាប់ខ្លូននៅតៃវ៉ាន់
បរទេស៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួននៅតៃវ៉ាន់ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានលេបថ្នាំគ្រាប់ហេរ៉ូអ៊ីនចំនួន ៧២ គ្រាប់ ដើម្បីរត់ពន្ធគ្រឿងញៀនចូលទៅក្នុងកោះនេះ។ នេះបើយោងតាមវិទ្យុតៃវ៉ាន់អន្តរជាតិ (RTI)។
យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ថា ស្ត្រីជនជាតិថៃរូបនេះ ដែលត្រូវបានគេស្គាល់ថា អ្នកស្រី A ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Kaohsiung កាលពីថ្ងៃទី ៦ ខែមេសា បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតបានទទួលព័ត៌មានថា ជនបរទេសម្នាក់ត្រូវបានសង្ស័យថាបានរត់ពន្ធគ្រឿងញៀនចូលទៅក្នុងតៃវ៉ាន់ ដោយលាក់វានៅក្នុងវ៉ាលីស ឬនៅក្នុងខ្លួនរបស់នាង។ នេះបើយោងតាមរបាយការណ៍របស់ RTI។
អាជ្ញាធរបាននិយាយថា ស្ត្រីរូបនេះបានលេបថ្នាំគ្រាប់រាងពងក្រពើចំនួន ៧២ គ្រាប់ ដែលមានផ្ទុកហេរ៉ូអ៊ីនសរុបចំនួន ២៨៩,១ ក្រាម ដែលមានតម្លៃប៉ាន់ស្មានថាមានតម្លៃប្រហែល ៣,៦ លានដុល្លារតៃវ៉ាន់។
ថ្នាំគ្រាប់ទាំងនោះត្រូវបានរុំយ៉ាងតឹងនៅក្នុងប្លាស្ទិក។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា វិធីសាស្ត្រនេះបង្កហានិភ័យធ្ងន់ធ្ងរដល់អាយុជីវិតរបស់នាង ពីព្រោះប្រសិនបើការរុំខាងក្រៅត្រូវបានខូចខាតដោយអាស៊ីតក្រពះ ហេរ៉ូអ៊ីនអាចលេចធ្លាយចូលទៅក្នុងខ្លួនរបស់នាង។
ប្រែសម្រួល: ណៃ តុលា









