សហរដ្ឋអាមេរិក បង្កើតច្រករបៀងដឹក ជញ្ជូនប្រេងឆ្លងកាត់ ច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិក បានបង្កើតច្រករបៀង ដឹកជញ្ជូនដោយស្ងាត់ៗចូល និងចេញពីច្រកសមុទ្រហ័រមូស ដើម្បីដឹកជញ្ជូនប្រេងរាប់លានបារ៉ែល ជារៀងរាល់ថ្ងៃ ។
ប្រតិបត្តិការនេះបានចាប់ផ្តើមអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមាននាវាដឹកប្រេងចំនួន ១៥ ទៅ ២០ គ្រឿងធ្វើដំណើរចូល និងចេញពីផ្លូវទឹក ថាមពលសកលជារៀងរាល់យប់ តាមរយៈច្រកសមុទ្រភាគខាងត្បូង តាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ ខណៈដែលការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែស្ថិតក្នុងភាពជាប់គាំង។ យោងតាមមន្ត្រីអាមេរិក ការនាំចេញជាមធ្យមប្រចាំថ្ងៃបានកើនឡើង ហើយឥឡូវនេះកេីនឡេីងជិតដល់ ១០ លានបារ៉ែលហើយ។
មន្ត្រីអាមេរិកម្នាក់ ដែលដឹងច្បាស់ អំពីបញ្ហានេះ ត្រូវបានដកស្រង់សម្តីដែលថា “យើងបានគ្រប់គ្រងផ្លូវទឹក ភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស អស់រយៈពេលពីរខែមកហើយ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម អាចជាការរំខាន ប៉ុន្តែពួកគេមិនគ្រប់គ្រងច្រកសមុទ្រនោះទេ”។
យោងតាមរបាយការណ៍ កងទ័ពអាកាសអាមេរិក មានយន្តហោះចម្បាំង ដែលការពារប្រឆាំងនឹងមីស៊ីលបញ្ជាទិស និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដោយបន្ថែមថា នាវាមួយចំនួន ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប៉ុន្តែនាវាជាច្រើនត្រូវបានបញ្ឈប់ ដោយយោធាអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា








