លោក Putin ធ្វើដំណើរមកដល់ទឹកដី នៃប្រទេសឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូល BRICS
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
អញ្ជើញមកដល់ទីក្រុងញូវដេលី សម្រាប់កិច្ចប្រជុំកំពូល BRICS ដោយចាប់ផ្តើមដំណើរទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ ដែលនឹងរួមបញ្ចូលកិច្ចពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ផងដែរ។
យន្តហោះរបស់លោក Putin បានចុះចតនៅក្នុងរដ្ឋធានីឥណ្ឌា កាលពីព្រឹកថ្ងៃសុក្រ ។ មេដឹកនាំរុស្ស៊ីបានដើរ លើកម្រាលព្រំក្រហម ហើយត្រូវបានស្វាគមន៍ដោយឆ្មាំកិត្តិយស មុនពេលចាកចេញពីព្រលានយន្តហោះ នៅក្នុងរថយន្ត limousine ប្រធានាធិបតី
Aurus របស់គាត់។
ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែកញ្ញា ដោយលោក Putin គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលBRICS លើកទី១៨នៅទីក្រុង New Delhi នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
គួរឲ្យដឹងដែរថាប្រទេសឥណ្ឌាឆ្នាំនេះ គឺជាប្រធានក្រុមនៃកិច្ចប្រជុំ ក្រោមប្រធានបទ៖ការកសាងដើម្បីភាពធន់ ការច្នៃប្រឌិត កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។
មកដល់បច្ចុប្បន្នប្លុកប្រទេស BRICS បច្ចុប្បន្ន មានសមាជិកចំនួន ១១ហើយបានពង្រីក របៀបវារៈរបស់ខ្លួន ដើម្បីគ្របដណ្តប់ពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការអភិវឌ្ឍន៍ និងកំណែទម្រង់ស្ថាប័នពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី
