Feature

កម្ពុជា-គុយបា ចុះ MoU ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ វិស័យទេសចរណ៍​ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និង ក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ។

ការចុះអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា តំណាងដោយលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា​ ប្រចាំកម្ពុជា នៅខេត្តសៀមរាប បន្ទាប់ពីទទួលបានគោលការណ៍​ អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ។

អនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជា ទៅដល់ទ្វីបអាមេរិកឡាទីន ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។

សូមបញ្ជាក់ជូនថាកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ៕

To Top