Feature

លោក វ៉ាង វិនពីន៖ ចិននិងកម្ពុជា សុទ្ធតែមានប្រពៃណីដ៏ល្អប្រសើរ ក្នុងការគោរពគ្រូបង្រៀន និងផ្តល់តម្លៃដល់វិស័យអប់រំ

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិននិងកម្ពុជា សុទ្ធតែមានប្រពៃណីដ៏ល្អប្រសើរ ក្នុងការគោរពគ្រូបង្រៀននិងផ្តល់តម្លៃដល់វិស័យអប់រំ។

តាមរយៈសំណេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូត បានជូនពរដល់ គ្រូបង្រៀនទាំងអស់ នៅក្នុងប្រទេសកម្ពុជា និងគ្រូបង្រៀនជនជាតិចិនដែលជាជំនួយ របស់ប្រទេសចិនមកកាន់កម្ពុជា រីករាយទិវាគ្រូបង្រៀន។

លោក វ៉ាង វិនពីន បញ្ជាក់ថា «ថ្ងៃទី ១០ ខែកញ្ញា គឺជាទិវាគ្រូបង្រៀននៅប្រទេសចិន រីឯថ្ងៃទី ៥ ខែតុលា គឺជាទិវាគ្រូបង្រៀននៅប្រទេសកម្ពុជា ។ ប្រទេសចិននិងកម្ពុជា សុទ្ធតែមានប្រពៃណីដ៏ល្អប្រសើរ ក្នុងការគោរពគ្រូបង្រៀន និងផ្តល់តម្លៃដល់វិស័យអប់រំ»។

ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត បានសម្ដែងការរីករាយក្នុងការគាំទ្រ និងរៀនសូត្រពីគ្នាទៅវិញទៅមក នៅលើមាគ៌ានៃការស្តារអភិវឌ្ឍប្រទេស តាមរយៈវិទ្យាសាស្ត្រនិងការអប់រំ រួមគ្នាសម្រេចបាននូវគោលដៅ នៃការស្តារឡើងវិញនូវភាពរុងរឿង របស់ប្រជាជាតិ ៕

To Top