ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏មុតស្រួច ក្នុងការកសាងមូលដ្ឋានរឹងមាំជូនសហគ្រាស ដើម្បីអភិវឌ្ឍខ្លួនប្រកបដោយភាពធន់ និងចីរភាព ការពង្រឹង សមត្ថភាពផលិតកម្មបំពេញតម្រូវការក្នុងស្រុកជំនួសការនាំចូល ព្រមទាំងការពង្រឹងការផ្សារភ្ជាប់រវាង MSMEs កម្ពុជាទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក៕

To Top