សម្តេចធិបតី ៖ អ.ស.ត.ម. ជាយន្តការសម្របសម្រួលអន្តរស្ថាប័ន និងការដោះស្រាយបញ្ហាអន្តរវិស័យ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជាក់ថា ក្នុងន័យគោលនយោបាយ អ.ស.ត.ម. ជាយន្តការសម្របសម្រួលអន្តរស្ថាប័ន ការតាមដានការអនុវត្ត និងការដោះស្រាយបញ្ហាអន្តរវិស័យ ដើម្បីកាត់បន្ថយការអនុវត្តបែកខ្ញែក ឬត្រួតគ្នា និងធានាឱ្យកម្មវិធីគាំទ្រ SMEs ស្របតាមអាទិភាពជាតិ៕
