Feature

មន្ត្រីក្រសួងការងារកំពុងអន្តរាគមន៍ និងសម្របសម្រួល ជួយបងប្អូនកម្មករ១០នាក់ ដែលរងរបួសដោយ ក្រឡាប់រថយន្តនៅស្វាយរៀង

ស្វាយរៀង៖ បងប្អូនកម្មករចំនួន១០នាក់ បានរងរបួសក្នុងហេតុការណ៍ ក្រឡាប់រថយន្តដឹកកម្មករ កាលពីវេលាម៉ោង៦:២០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង បន្ទាប់ពីរថយន្តបែកកង់ខាងក្រោយ។

ក្នុងចំណោមអ្នករងរបួសទាំង១០នាក់ ដែលមានស្ត្រី៨នាក់ មានម្នាក់រងរបួសធ្ងន់ និង៩នាក់រងរបួសស្រាល។ ភ្លាមៗក្រោយកើតហេតុ មន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារសាខា ប.ស.ស. ខេត្តស្វាយរៀង បានចុះអន្តរាគមន៍ដោយផ្ទាល់ ដោយសហការជាមួយអាជ្ញាធរ ដើម្បីជួយបញ្ជូន និងសម្របសម្រួលការព្យាបាលជនរងគ្រោះទាំងអស់នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តដោះស្រាយករណីនេះតាមនីតិវិធីច្បាប់។

ប្រភព៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

To Top